ក្រុមហ៊ុន អ៊ុយ ស៊ីង មានបទពិសោធន៍ជាច្រើនឆ្នាំខាងឯកទេសខួងគ្រឹះអគារគ្រប់ប្រភេទ មានអគារខ្ពស់ទាប ខុនដូ អគារស្នាក់នៅរួម ចំណតក្រោមដី ផ្លូវក្រោមដី ស្ពាន ផ្ទះល្វែង គម្រោងតូច និងធំជាមួយនឹងម៉ាស៊ីនទំនើបច្រើនប្រភេទចាប់ពីមុខកាត់តូចធំ និងជម្រៅរាក់ជ្រៅ ហើយអាចខួងថ្មបានទៅតាមតម្រូវការរបស់អតិថិជន
អត្ថប្រយោជន៏នៃការខួងចាក់សសរគ្រឹះមានដូចខាងក្រោម៖
សេវាបុកគ្រឹះ និងសង្កត់គ្រឹះរបស់ក្រុមហ៊ុនអ៊ុយស៊ីង គឺត្រូវធ្វើឡើងដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗដែលមានលទ្ធិភាពក្នុងការធ្វើការងារបានគ្រប់ទំរង់ និងគ្រប់លខ្ខខណ្ឌ។ ការងារ បុកគ្រឹះ និងសង្កត់គ្រឹះ គឺអាចត្រូវបានធ្វើឡើងដោយប្រើប្រាស់ទាំងសសរមូល និងសសរជ្រុង អាស្រ័យទៅលើការរចនា និងការចង់បានរបស់អតិថិជន។ គ្រឹះបុក និងសង្កត់ត្រូវបានគេពេញនិយមប្រើប្រាស់ក្នុងការសាងសង់បូរី ផ្សាទំនើប និងអគារដែលមានកម្ពស់ទាបៗ។ អត្ថប្រយោជន៏នៃការប្រើប្រាស់សេវាបុកគ្រឹះ និងសង្កត់គ្រឹះ
សសរគ្រឹះខួង គឺជាសសរមួយប្រភេទផ្សេងទៀតដែលធ្វើអោយគ្រឹះមានភាពរឹងមាំ បច្ចេកទេសនេះត្រូវបានយកមកប្រើប្រាស់យ៉ាងពេញនិយម សម្រាប់ទ្រស្ពាន និងអគារធំៗ ដែលតប្រូវឲមានគ្រឹះទ្រទម្ងន់បានរាប់ពាន់តោន។ ម៉ាស៊ីនខួងគ្រឹះ ត្រូវបានរចនារូបរាងឡើងយ៉ាងពិសេសជាមួយផ្លែសម្រាប់ខួងយកដីចេញ បន្ទាប់មកដាក់ចម្រឹងដែក និងចាក់បេតុងចូលក្នុងរណ្តៅខួង។ វិធីសាស្រ្តនៃការខួង គឺអាស្រ័យលើលក្ខខណ្ឌរបស់ដី ដែលតម្រូវអោយម្ចាស់សំណង់ត្រូវមានការពិសោធន៏ដី ដែលធ្វើឡើងដោយអ្នកជំនាញ មុននិងធ្វើការសម្រេចចិត្តក្នុងការខួងចាក់សសរគ្រឹះ។